សំណួរដែលសួរជាញឹកញាប់ សម្រាប់សេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
- បញ្ជីមូលដ្ឋានសុខាភិបាលដៃគូ
- សេវាផ្នែកអធិការកិច្ចការងារ
- សេវាផ្នែកកម្មករនិយោជិតខ្មែរ
- សេវាផ្នែកប្រតិភូបុគ្គលិក
- សេវាផ្នែកការងារកុមារ
- សេវាផ្នែកហ្វឹកហ្វឺនកូនជាង/កម្មសិក្សា
- ម្ចាស់ ឬនាយកសហគ្រាសត្រូវមានឯកសារដូចជា៖
- លោកអ្នកអាចចុះឈ្មោះដោយប្រើលេខ Single ID របស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានមកពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឬប្រើលេខអត្តសញ្ញាណសហគ្រាសនៃ ប.ស.ស
- វិញ្ញាបនបត្រពាណិជ្ជកម្ម/លិខិតដែលមានតម្លៃស្មើ (អាជ្ញាប័ណ្ណទេសចរណ៍, លិខិតអនុញ្ញាតដោយក្រសួងមហាផ្ទៃ, MOU អង្គការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, វិញ្ញាបនបត្រចុះបញ្ជីសាសនានៃព្រះរាជាណាចក្រកម្ពុជា ឬអាជ្ញាប័ណ្ណប្រកបអាជីកម្មដទៃទៀត)
- សម្រង់ក្រុមហ៊ុន ឬឯកសារពាក់ព័ន្ធ
- អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនម្ចាស់/នាយកសហគ្រាស
- លេខ Single ID ជាលេខចុះបញ្ជីពាណិជ្ជកម្ម ដែលមាននៅក្នុងវិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម ដែលរោងចក្រ សហគ្រាស បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
- សហគ្រាសអាចប្រើប្រាស់សៀវភៅប្រចាំសហគ្រាសរហូតដល់អស់ទំព័រ និងអាចស្នើសុំជាថ្មីករណីប្រើប្រាស់អស់សៀវភៅក្បាលដំបូង។
- សហគ្រាសអាចជ្រើសរើសយកការបើកប្រាក់តាមការតម្រូវការជាក់ស្តែងជាសៀវភៅបើកប្រាក់ ឬការបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ។
- ក្នុងករណីសហគ្រាសមានការកែប្រែបញ្ជីបើកប្រាក់ខុសពីការស្នើសុំ សហគ្រាសត្រូវធ្វើការស្នើសុំជាថ្មីនូវទម្រង់ដែលត្រូវកែថ្មី។
- បងទបញ្ជាផ្ទៃក្នុង ត្រូវរៀបចំដោយរោងចក្រ សហគ្រាស ក្រោយពីបានពិគ្រោះនឹងតំណាងកម្មករនិយោជិក ក្នុងរយៈពេល៣ខែបន្ទាប់ពីថ្ងៃបើកសហគ្រាស។
- សហគ្រាសត្រូវធ្វើការចងក្រងបទបញ្ជាផ្ទៃក្នុងប្រចាំសហគ្រាសឱ្យស្របទៅនឹងច្បាប់ស្តីពីការងារ និងត្រូវតែមានការឯកភាពពីតំណាងប្រតិភូបុគ្គលិកពេញសិទ្ធិ (ដែលមានសុពលភាព) ឬការឯកភាពពីពាក់កណ្តាលនៃកម្មករនិយោជិតបើសហគ្រាសមិនទាន់មានប្រតិភូបុគ្គលិក។
- សហគ្រាសត្រូវស្នើសុំធ្វើការបន្ថែមម៉ោងយ៉ាងតិចមុន៧ថ្ងៃនៃថ្ងៃធ្វើការមុនកាលបរិច្ឆេទនៃការចាប់ផ្តើមធ្វើការបន្ថែមម៉ោង និងត្រូវមានការឯកភាពពីតំណាងប្រតិភូបុគ្គលិកពេញសិទ្ធិ(មានសុពលភាព)។
- ករណីនេះ លោកអ្នកអាចធ្វើការស្នើសុំធ្វើការបន្ថែមម៉ោង/ធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍/ធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួល ដោយមានការបញ្ជាក់ឯកភាពពីកម្មករនិយោជិតពាក់កណ្តាលនៃចំនួនកម្មករនិយោជិតសរុប។
- ការអនុញ្ញាតឱ្យធ្វើការបន្ថែមម៉ោងនៃថ្ងៃធម្មតាមានសុពលភាព២ខែ
- ការព្យួរការឈប់សម្រាកប្រចាំសប្តាហ៍អនុញ្ញាតឱ្យតែ២ថ្ងៃក្នុង១ខែ (ដោយមិនមែនជាថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ពីរជាប់គ្នា)
- ការព្យួរការឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួលមានសុពលភាពនៃខែនីមួយៗក្នុង១សំណើរ
- សម្រាប់សហគ្រាសដែលបានចុះបញ្ជីសំណុំបែបបទស្ដីពីសហគ្រាសរួច ត្រូវចុះឈ្មោះស្នើសុំប្រើប្រាស់ប្រព័ន្ធដើម្បីស្នើសុំសេវាផ្សេងៗ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស។
- ...........................
- លទ្ធផលពិនិត្យសុខភាពដែលចេញដោយមូលដ្ឋានសុខាភិបាលដែលជាដៃគូ មានសុពលភាពរយៈពេល ៦ខែ។
- វិញ្ញាបនបត្រពិនិត្យកាយសម្បទា មានសុពលភាពរយៈពេល ២ឆ្នាំ
- វិញ្ញាបនបត្រពិនិត្យកាយសម្បទា មិនអាចយកទៅប្រើនៅរោងចក្រ សហគ្រាស ផ្សេងបានទេ។
- ដើម្បីដឹងថាសំណើស្នើសុំចុះឈ្មោះ ត្រូវបានអនុម័តរួច បន្ទាប់ពី៨ម៉ោង ត្រូវចូលទៅក្នុងគេហទំព័រ https://www.lacms.mlvt.gov.kh ហើយចុច ចូលប្រព័ន្ធ និងវាយនូវលេខទូរស័ព្ទ រឺអុីមែល និងលេខសម្ងាត់ដែលបានចុះឈ្មោះ។
- ដើម្បីដឹងថាសំណើ ស្នើសុំវិញ្ញាបនបត្រពិនិត្យកាយសម្បទា ត្រូវបានអនុម័តរួច ត្រូវចូលទៅក្នុងគេហទំព័រ https://www.lacms.mlvt.gov.kh ហើយចុច ចូលប្រព័ន្ធ និងវាយនូវលេខទូរស័ព្ទ ឬអុីមែល និងលេខសម្ងាត់ដែលបានស្នើសុំ។
- អ្នកអនុម័តសំណើចុះឈ្មោះដែលរងចាំ ៨ម៉ោង គឺ នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម។
- សៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរអាចធ្វើតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារដែលមានគេហទំព័រ https://lacms.mlvt.gov.kh/ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- ការផ្តល់សៀវភៅការងារកម្មករនិយោជិតខ្មែរ សម្រាប់សម្គាល់អត្តសញ្ញាណសាមីខ្លួន។ ប្រភេទការងារ ដែលបានចុះកិច្ចសន្យាធ្វើ ថិរវេលានៃកិច្ចសន្យា ប្រាក់ឈ្នួលដែលបានព្រមព្រៀងគ្នា និងរបៀបបើកប្រាក់ឈ្នួល ព្រមទាំងការចុះកិច្ចសន្យាបន្តៗមកទៀត។ មិនត្រូវយកសៀវភៅការងារកម្មករនិយោជិតទៅប្រើប្រាស់ខុសពីគោលដៅនៃការបង្កើតសៀវភៅនេះទេ។
- ច្បាប់ស្តីពីការងារ មាត្រា៣២ ដល់ មាត្រា៣៨ ត្រង់ផ្នែកទី៤ សៀវភៅការងារ
- ប្រកាសអន្តរក្រសួងលេខ ៣៣៥ សហ.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការផ្តល់សេវា សាធារណៈដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ប្រកាសលេខ ១៩៧ ក.ប/ប្រ.ក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្តីពីសៀវភៅការងារកម្មករ និយោជិតខ្មែរ។
-
អតិថិជន ឬអ្នកដែលមានសិទ្ធិទទួលសេវានេះ គឺគ្រប់ជនទាំងឡាយណា ដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ។
- វិញ្ញាបនបត្រពិនិត្យកាយសម្បទារ (ចេញដោយនាយកដ្ឋានពេទ្យការងារ)
- លិខិតបញ្ជាក់មុខរបរ (ចេញដោយ និយោជក ឬ ប្រធានរដ្ឋបាល)
- អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ សៀវភៅគ្រួសារ ឬ សំបុត្រកំណើត (ចេញដោយអាជ្ញាធរ មានសមត្ថកិច្ច)
- រូបថត ៤X៦ ចំនួន ១សន្លឹក
-
យ៉ាងយូរបំផុត ១០ថ្ងៃ នៃថ្ងៃធ្វើការ (ក្នុងប្រកាសរួម ២០ថ្ងៃនៃថ្ងៃធ្វើការ).
-
មានចំនួន ២០ ០០០ រៀល
-
ប្រព័ន្ធស្វ័យប្រវត្តិកម្មតម្រូវឱ្យអ្នកស្នើសុំសៀវភៅការងារ និងបណ្ណសម្គាល់កម្មករនិយោជិតខ្មែរបញ្ចូលទិន្នន័យសំខាន់ដូចខាងក្រោម៖
- ឯកសារវិញ្ញាបនបត្រពិនិត្យកាយសម្បទា
- ទីកន្លែងកំណើត
- អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន
- អាសយដ្ឋាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- កម្រិតវប្បធម៌
- ព័ត៌មានគ្រួសារ
- ព័ត៌មានការងារ
-
អ្នកស្នើសុំអាចធ្វើការស្នើសុំជាកញ្ចប់បាន។
-
អ្នកស្នើសុំអាចទទួលបានសៀវភៅការងារដោយ៖
ក. បោះពុម្ពដោយផ្ទាល់ខ្លួន (ករណីមានម៉ាស៊ីនបោះពុម្ព ចេញដោយក្រសួងការងារ)
ខ. មកទទួលនៅក្រសួងការងារ និងបណ្តុះណ្តាលវិជ្ជាជីវៈ(ចំពោះអ្នកនៅភ្នំពេញ) ឬអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត (ចំពោះអ្នកនៅខេត្ត)
-
សៀវភៅការងារមានសុពលភាពអចិន្រ្តៃយ៍
-
ចំពោះកម្មករដែលធ្វើការយកឈ្នួលតាមរដូវកាលក្នុងចំការ អាចមានសៀវភៅការងារ ឬគ្មានក៏បាន។
-
នៅពេលបាត់សៀវភៅការងារត្រូវប្តឹងទៅអធិការដ្ឋានការងារ (នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ឬអង្គភាពច្រកចេញចូលតែមួយនៅតាមរាជធានី-ខេត្ត)
-
សៀវភៅការងារអាចធ្វើឡើងវិញ (ទុតិយតា) បាន។ ប៉ុន្តែការចេញឱ្យឡើងវិញ អាចនឹងចេញឱ្យបាន ក្នុងលក្ខខណ្ឌដូចគ្នានឹងការចេញសៀវភៅការងារដែរ និងត្រូវបង់ថវិកាចំនួន ២០ ០០០រៀល ។
- និយោជកត្រូវកត់ត្រាចូលក្នុងសៀវភៅការងាររបស់កម្មករនិយោជិត អំពីការទទួល ឬបញ្ឈប់ កម្មករនិយោជិត ប្រាក់ឈ្នួល និងការតម្លើងប្រាក់ឈ្នួល។ ការកត់ត្រាទាំងអស់ត្រូវធ្វើក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយស្នើមកក្រសួង ឬអង្គភាពច្រកចេញចូលតែមួយរបស់រាជធានី-ខេត្ត ក្នុងការចុះទិដ្ឋាការ ចេញ ឬចូល ក្នុងរយៈពេល៧ថ្ងៃ ក្រោយចូល ឬឈប់ធ្វើការ។
-
ការចុះទិដ្ឋាការចូលដំបូង ប្រព័ន្ធមិនតម្រូវបង់ប្រាក់នោះទេ។ សម្រាប់ទិដ្ឋាការចូល និងទិដ្ឋាការចេញ ត្រូវបង់ថវិកា ២០០០រៀលក្នុងមួយទិដ្ឋាការ។
-
ការចុះទិដ្ឋាការ មិនតម្រូវមានឯកសារភ្ជាប់នោះទេ តែអ្នកស្នើសុំត្រូវធ្វើបច្ចុប្បន្នភាព ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម អំពីព័ត៌មានផ្សេងៗ ដូចជាមុខងារ/តួនាទី ឬ ប្រាក់ឈ្នួលជាដើម។
-
សៀវភៅការងារអាចប្រើប្រាស់បានចំពោះគ្រប់រោងចក្រ សហគ្រាស តែត្រូវមានចុះទិដ្ឋាការចូល ឬចេញ នៅពេលមានការផ្លាស់ប្តូរកន្លែងធ្វើការពីរោងចក្រ សហគ្រាសមួយទៅ រោងចក្រ សហគ្រាសមួយទៀត។
-
បន្ទាប់ពីបានធ្វើសៀវភៅការងាររួចហើយ កម្មករនិយោជិតអាចឱ្យអ្នកផ្សេង ឬអ្នកគ្រប់គ្រង ឬ អ្នករដ្ឋបាលមកយកសៀវភៅការងារជំនួសបាន តែត្រូវយកបង្កាន់ដៃបញ្ជាក់បង់ប្រាក់ ដែលបានធ្វើសៀវភៅការងារមកជាមួយ។
-
កាលណាកម្មករនិយោជិតឈប់ធ្វើការឱ្យនិយោជក និយោជកនោះមិនត្រូវចារមូលវិចារអ្វីលើសៀវភៅការងារនេះ។
-
សៀវភៅការងារនេះ ត្រូវរក្សាទុកនៅទីចាត់ការនៃសហគ្រាស ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ វៀរលែងតែកម្មករនិយោជិតឈប់សម្រាកពីការងារក្នុងរយៈពេលណាមួយ ឬយូរ។
-
ក្នុងករណីការប្រើប្រាស់សៀវភៅការងារកម្មករនិយោជិតខ្មែរខុសគោលការណ៍ច្បាប់ (មាត្រា៣៤) ត្រូវធ្វើការផាកពិន័យ ៨៤០ ០០០រៀល ការផាកពិន័យដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចាប់ពី ៤០០ ០០០រៀល ដល់ ១ ២០០ ០០០រៀល ការផាកពិន័យអនុលោមតាមការសម្រេចរបស់សាលាជម្រះក្តី។
-
ការមិនចុះទិដ្ឋាការចូល ឬឈប់ធ្វើការនៅក្នុងសៀវភៅការងារកម្មករនិយោជិតខ្មែរ (មាត្រា៣៧) ត្រូវធ្វើការផាកពិន័យ ៨៤០ ០០០រៀល ការផាកពិន័យដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចាប់ពី ៤០០ ០០០រៀល ដល់ ១ ២០០ ០០០រៀល ការផាកពិន័យអនុលោមតាមការសម្រេចរបស់សាលាជម្រះក្តី។
- រោងចក្រ សហគ្រាសគ្រប់ប្រភេទ ដែលមានកម្មករនិយោជិតចាប់ពី ៨ នាក់ ឡើងទៅ ត្រូវតែមានប្រតិភូបុគ្គលិកដែលជាតំណាងកម្មករនិយោជិត។
- យ៉ាងយូរបំផុត ៦ ខែ ក្រោយពេលបើករោងចក្រ សហគ្រាស។
- កម្មករនិយោជិតត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ ដើម្បីធ្វើជាប្រតិភូបុគ្គលិកប្រចាំរោងចក្រ សហគ្រាស។
- កម្មករនិយោជិតត្រូវមានអតីតភាពយ៉ាងតិច ៣ខែ
- ប្រតិភូបុគ្គលិកមាន ២ គណៈ។
- សម្រាប់រោងចក្រ សហគ្រាស ដែលមាននិយោជិតថ្នាក់ដឹកនាំគ្រប់គ្រងការិយាល័យតិចជាង ៨នាក់។
- សម្រាប់រោងចក្រ សហគ្រាស ដែលមាននិយោជិតថ្នាក់ដឹកនាំគ្រប់គ្រងការិយាល័យចាប់ពី ៨នាក់ឡើងទៅ។
- ក. រោងចក្រ សហគ្រាសដែលមានកម្មករនិយោជិតចាប់ពី ៨ ទៅ ៥០ នាក់ ត្រូវមានប្រតិភូបុគ្គលិកពេញសិទ្ធិ ១ នាក់ និងប្រតិភូបុគ្គលិកជំនួយ ១ នាក់។
ខ. រោងចក្រ សហគ្រាសដែលមានកម្មករនិយោជិតចាប់ពី ៥១ ទៅ ១០០ នាក់ ត្រូវមានប្រតិភូបុគ្គលិកពេញសិទ្ធិ ២ នាក់ និងប្រតិភូបុគ្គលិកជំនួយ ២ នាក់។
- ក. រោងចក្រ សហគ្រាសដែលមានកម្មករនិយោជិតចាប់ពី ១០១ ទៅ ២០០ នាក់ ត្រូវមានប្រតិភូបុគ្គលិកពេញសិទ្ធិ ៣ នាក់ និងប្រតិភូបុគ្គលិកជំនួយ ៣ នាក់។
ខ. ត្រូវមានប្រតិភូបុគ្គលិកពេញសិទ្ធិ ១ (មួយ) នាក់ បន្ថែមនិងប្រតិភូបុគ្គលិកជំនួយ ១ (មួយ) នាក់ បន្ថែម រាល់ពេលដែលមានចំនួនកម្មករ និយោជិត ១០០ (មួយរយ) នាក់ បន្ថែមទៀត។
- ក្នុងករណីប្រតិភូបុគ្គលិកពេញសិទ្ធិក្នុងអាណត្តិត្រូវបានបញ្ឈប់ ឬលាឈប់ពីការងារ ប្រតិភូបុគ្គលិកជំនួយនៅក្នុងគណៈអ្នកបោះឆ្នោតជាមួយគ្នាឡើងទៅជាប្រតិភូបុគ្គលិកពេញសិទ្ធិជំនួស រហូតដល់ចប់អាណត្តិ។
- អាណត្តិរបស់ប្រតិភូបុគ្គលិកមានរយៈពេល ២ ឆ្នាំ។
- ការបោះឆ្នោតអាណត្តិថ្មី ត្រូវធ្វើក្នុងរយៈពេល ១៥ ថ្ងៃ មុនពេលបញ្ចប់អាណត្តិ។
- ត្រូវប្តឹងទៅតុលាការមានសមត្ថកិច្ច
- តម្លៃសេវានៃការស្នើសុំចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកចំនួនពីររយហាសិបពាន់ (២៥០ ០០០) រៀលគត់ និងចំនួនប៉ែតសិបពាន់ (៨០ ០០០) រៀលគត់។
- ក្នុងរយៈពេល ៧ នៃថ្ងៃធ្វើការ។
- បាន។ នៅពេលមានការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក សហជីពអាចបញ្ចូនបេក្ខជនរបស់ខ្លួនដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោត។
- កុមារអាចធ្វើការបានចាប់ពីអាយុ១២ឆ្នាំឡើង ដោយមានលក្ខខណ្ឌកំណត់
- កុមារអាយុ១២ឆ្នាំទៅក្រោម១៥ឆ្នាំអាចធ្វើការបាន៤ម៉ោងក្នុង១ថ្ងៃ និង១២ម៉ោងក្នុង១សប្ហាហ៍ មិនអាចថែមម៉ោងនិងមិនអាចធ្វើការវេនយប់ចាប់ពីម៉ោង២០:០០ដល់ម៉ោ០៦:០០ ព្រឹកនោះទេ
- កុមារអាយុ១៥ឆ្នាំទៅក្រោម១៨ឆ្នាំអាចធ្វើការបាន៨ម៉ោងក្នុង១ថ្ងៃ និង៤៨ម៉ោងក្នុង១សប្ហាហ៍ មិនអាចថែមម៉ោងនិងមិនអាចធ្វើការវេនយប់ចាប់ពីម៉ោង២២:០០ដល់ម៉ោង០៥:០០ព្រឹកនោះទេ
-
កុមារអាយុចាប់ពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមិនអាចធ្វើការថែមម៉ោងបាននោះទេ
- ដើម្បីស្នើសុំប្រើប្រាស់កម្មករនិយោជិតវ័យក្មេង រោងចក្រ សហគ្រាសត្រូវ៖
- ស្នើសុំការផ្ដល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង
- ស្នើសុំការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេង
- កុមារអាយុ១២ឆ្នាំទៅក្រោម១៥ឆ្នាំ អនុញ្ញាតឱ្យធ្វើតែការងាស្រាសលៗមានចំនួន១៥ប្រភេទដូចមានក្នុងឧបសម្ពន្ធ០១ និងមិនអាចធ្វើការបន្ថែមម៉ោង ការងារវេនយប់ចាប់ពីម៉ោង២០:០០ ដល់ម៉ោង០៦:០០ព្រឹកនោះទេ
- កុមារអាយុ១៥ឆ្នាំទៅក្រោម១៨ឆ្នាំហាមធ្វើការងារគ្រោះថ្នាក់ចំនួន៣៨ប្រភេទដូចមានក្នុងឧបសម្ពន្ធ០២ និងមិនអាចធ្វើការបន្ថែមម៉ោង ការងារវេនយប់ចាប់ពីម៉ោង២២:០០ដល់ម៉ោង០៥:០០ព្រឹកនោះទេ
- កុមារអាយុ១២ឆ្នាំទៅក្រោម១៥ឆ្នាំ ហាមដាច់ខាតមិនឱ្យធ្វើការងារប្រកបដោយគ្រោះថ្នាក់ និងការងារធ្ងន់ធ្ងរបាននោះទេ
- កុមារអាយុ១៥ឆ្នាំទៅក្រោម១៨ឆ្នាំ អាចធ្វើការងារប្រកបដោយគ្រោះថ្នាក់បាន លុះត្រាតែបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងមានអ្នកឃ្លាំមើលជាប្រចាំ និងមិនអាចធ្វើការធ្ងន់ធ្ងរបាននោះទេ។
- កុមារអាយុ១២ឆ្នាំទៅក្រោម១៥ឆ្នាំត្រូវមានឯកសារដូចខាងក្រោម៖
១-សំបុត្រកំណើត/សេចក្តីចម្លងសំបុត្រកំណើត
២-សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ
៣-លិខិតបញ្ចាក់ពីអាជ្ញាធរមូលដ្ឋាន
៤-កិច្ចសន្យារបស់អាណាព្យាបាល និងនិយោជក - កុមារអាយុ១៥ឆ្នាំទៅក្រោម១៨ឆ្នាំត្រូវមានឯកសារដូចខាងក្រោម៖
១-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២-សំបុត្រកំណើត/សេចក្តីចម្លងសំបុត្រកំណើត
៣-សៀវភៅគ្រួសារ/សៀវភៅស្នាក់នៅ
៤-លិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន
៥-កិច្ចសន្យារបស់អាណាព្យាបាល និងនិយោជក
៦-បណ្ណការងារកម្មករនិយោជិតខ្មែរ
- កុមារអាយុក្រោម១៨ឆ្នាំអាចធ្វើការដូចក្មេងអាយុ១៨ឆ្នាំឡើងបានដោយត្រូវ៖
១-មានការបណ្តុះបណ្តាលត្រឹមត្រូវ
២-មិនអាចធ្វើការបន្ថែមម៉ោងបានទេ
- ប្រាក់ឈ្នួលកម្មករនិយោជិតវ័យក្មេងគឺទទួលបានដូចកម្មករនិយោជិតទូទៅដែរ
- រោងចក្រ សហគ្រាសអាចប្រើកម្មករនិយោជិតវ័យក្មេងបានតាមតម្រូវការជាក់ស្តែងដោយត្រូវគោរពតាមលក្ខខណ្ឌដែលមាន។
- កម្មករនិយោជិតវ័យក្មេងធ្វើនៅតាមរោងចក្រ សហគ្រាសត្រូវមាន៖
- កម្មករនិយោជិតវ័យក្មេងអាយុ១២ឆ្នាំទៅក្រោម១៥ឆ្នាំ មិនចាំបាច់មាន ប.ស.ស. ទេ
- កម្មករនិយោជិតវ័យក្មេងអាយុ១៥ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មានប្រាក់អតីតភាពការងារ និងត្រូវមានប័ណ្ណប.ស.ស.
-
អំឡុងពេលធ្វើការកម្មករនិយោជិតវ័យក្មេងដែលគ្រោះថ្នាក់ការងារ ត្រូវបញ្ជូនទៅមូលដ្ឋានសុខាភិបាលជិតដែលសមាជិករបស់ ប.ស.ស.។
- រោងចក្រ សហគ្រាស ដែលប្រើកម្មករនិយោជិតវ័យក្មេង មិនបានសុំការអនុញ្ញាតពីក្រសួងស្ថាប័នត្រូវ៖
- ចំពោះក្មេងអាយុ១២ឆ្នាំ ទៅក្រោម១៥ឆ្នាំ ទទួលការពិន័យតាមច្បាប់
- ចំពោះក្មេងអាយុ១៥ឆ្នាំ ទៅក្រោម១៨ឆ្នាំ ធ្វើការណែនាំឱ្យមកសុំទិដ្ឋាការប្រើប្រាស់ ក្នុងករណីមិនធ្វើតាមការណែនាំត្រូវធ្វើការពិន័យតាមច្បាប់
- ភាពខុសគ្នារវាងការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងចាប់ពី១២ឆ្នាំ ដល់១៥ឆ្នាំ និងអាយុចាប់ពី១៥ឆ្នាំ ដល់តិចជាង១៨ឆ្នាំ៖
- ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១២ឆ្នាំដល់១៥ឆ្នាំ៖ ធ្វើការងារស្រាលដែលមានចំនួន១៥ប្រភេទ ហើយរយៈពេលបំពេញការងារ៤ម៉ោងក្នុងមួយថ្ងៃ ឬ១២ម៉ោងក្នុងមួយសប្តាហ៍ ដូចមានចែងក្នុងប្រកាសលេខ០០២/០៨ កប/ប្រក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៨។
- ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១៥ឆ្នាំដល់តិចជាង១៨ឆ្នាំ សំដៅកម្មករនិយោជិតវ័យ ក្មេងអាចធ្វើការងារធម្មតាដូចកម្មករនិយោជិតពេញវ័យដោយភ្ជាប់ទៅនឹងលក្ខខណ្ឌមួយចំនួនដូចជា (១) ត្រូវមានបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១៥ឆ្នាំដល់តិជាង១៨ឆ្នាំ (២) ត្រូវមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលលើកិច្ចសន្យាការងារ (៣)ត្រូវធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យបានត្រឹមត្រូវតាមប្រភេទការងារនីមួយៗ (៤)ហាមឃាត់ធ្វើការងារប្រកបដោយគ្រោះថ្នាក់ និងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (៥) មិនអនុញ្ញាតឱ្យធ្វើការលើសពី៨ម៉ោងក្នុងមួយថ្ងៃ បន្ថែមម៉ោង ថ្ងៃអាទិត្យ ថ្ងៃឈប់សម្រាក និងការងារពេលយប់(ចន្លោះម៉ោង២២:០០ ដល់ម៉ោង៥:០០ភ្លឺ) ដូចមានចែងក្នុងប្រកាសលេខ៤៦៧ កប/ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
-
មាន៣៨ប្រភេទ ដែលត្រូវហាមឃាត់កុមារអាយុក្រោម១៨ឆ្នាំ (ឯកសារភ្ជាប់ជូន)
- ពាក្យស្នើសុំ ប្រវត្តិរូបកូនជាង កម្មវិធីហ្វឹកហ្វឺន បញ្ជីឈ្មោះគ្រូ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងរូបថតកូនជាងម្នាក់មួយសន្លឹក។
- មិនបានប្រើបានតែមួយ។
- បានសម្រាប់ប្រព័ន្ធAndroid និង IOS តែតម្រូវឱ្យអ្នកស្នើសុំមានឯកសារភ្ជាប់ទាំងអស់ Saveជាfileទុកក្នុងទូរស័ព្ទដៃជាមុនសិន។
- មិនបានទេ ប្រព័ន្ធតម្រូវឱ្យបំពេញគ្រប់។
- វានឹងលោតប្រអប់ ឬអក្សរពណ៌ក្រហមក្នុងករណីមានការError។
- ចេញព័ត៌មានបង់ប្រាក់ និងវិក័យបត្របង់ប្រាក់។
- បន្ទាប់ពីការបញ្ចប់ការហ្វឹកហ្វឺន។
- អាចស្នើសុំបាន២៤ម៉ោងជារៀងរាល់ថ្ងៃ។